សាវតាកំណើតមេត្តាហ្វីនិច្ច

រៀនហុងស៊ុយ ជាមួយគ្នា

មេត្តាហ្វីនិច្ច ជាឈ្មោះដែលវិវឌ្ឍន៍មកពី ទំព័រហ្វេសប៊ុក រៀនហុងស៊ុយ ជាមួយគ្នា។

ផេក រៀនហុងស៊ុយ ជាមួយគ្នា ត្រូវបានបង្កើតឡើងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅចន្លោះម៉ោងមមែ(១៣៖០០ – ១៤៖៥៩) ត្រូវជាថ្ងៃពុធ ទី៨រោជ ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤។

ផេកនេះត្រូវបានបង្កើតឡើង ដើម្បី៖
១. ចងក្រងជាមេរៀនដោយប្រើពាក្យដែលងាយយល់ងាយចាំ ដើម្បីជាឯកសារផ្ទាល់ខ្លួនបន្ទាប់រៀននិងអនុវត្តរួច។
២. ចែករំលែកជាសាធារណៈ ដើម្បីជាប្រយោជន៍ដល់សង្គម ពិសេសអ្នកដែលចាប់អារម្មណ៍ប្រើប្រាស់ឬរៀនហុងស៊ុយ។
៣. ជួយផ្តល់ការប្រឹក្សាកម្រិតបឋមដល់មិត្តអ្នកគាំទ្រដែលមិនដឹងចាប់ផ្តើមពីណាទៅណា។

ជាំង វៃជឺ

បើគ្មានគ្រាដែលជូរចត់ទាំងអស់នោះទេ ក៏គ្មានអ្វីដែលមាននៅថ្ងៃនេះដែរ!

ជាំង វៃជឺ (ដែលជាឈ្មោះប្រើក្នុងវិស័យហុងស៊ុយ) បានបញ្ចប់អនុបណ្ឌិតវិទ្យាសាស្ត្រកុំព្យូទ័រ ពីប្រទេសអូស្ត្រាលី ក្រោមអាហារូបករណ៍សម្រាប់ការអភិវឌ្ឍន៍របស់រដ្ឋាភិបាលអូស្ត្រាលី និងមានបទពិសោធន៍ជាច្រើនក្នុងពហុវិស័យការងារដែលរួមមាន បច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ សន្តិសុខព័ត៌មានវិទ្យា ស៊ើបអង្កេតនិងកោសល្យវិច្ច័យ ចិត្តសាស្ត្រ រដ្ឋបាល ការទូត ផែនការយុទ្ធសាស្ត្រ ស្តារនិតិសម្បទារជនបាក់ទឹកចិត្ត ប្រឹក្សាជីវិត និងកិច្ចការសង្គមជាច្រើនទៀត។

ជាមួយបទពិសោធន៍ដ៏សម្បូរបែបនេះហើយ ដែលធ្វើអោយគាត់អាចយល់ដឹងនូវផលវិបាក និងអាចផ្តល់ការប្រឹក្សាដល់អតិថិជនដែលមានអាជីពផ្សេងៗគ្នាបានល្អ។

ទំនាក់ទំនង

សួរព័ត៌មានបន្ថែម

ទីតាំង

បុរីពិភពថ្មី ឈូកវ៉ា២
សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ
រាជធានីភ្នំពេញ

ទូរស័ព្ទ

+855 8168 2258

តេលេក្រាម