ទំព័រនេះជាកិច្ចសហការជាមួយ Chinese MetaSoft ដែលជាស្ថាប័នអន្តរជាតិ ក្នុងការរៀបចំដាក់អោយដំណើរការនៅក្នុងវេបសាយក៏ដូចជាអេបរបស់មេត្តាហ្វីនិច្ច។

កត្តារាសីប្រចាំដួងវាសនាក្នុងគម្ពីរឈីមិនតុនជែ

  • Palace of Destiny៖ ទិសឋាមពលប្រចាំវាសនា
  • Stem of Destiny៖ ដួងរាសីប្រចាំវាសនា
  • Door of Destiny៖ ទ្វាអមអាទិទេពប្រចាំវាសនា
  • Star of Destiny៖ ផ្កាយអមអាទិទេពប្រចាំវាសនា
  • Guardian of Destiny៖ អាទិទេពប្រចាំវាសនា
  • Career Palace៖ ទិសឋាមពលសម្រាប់ការងារ
  • Relationship Palace៖ ទិសឋាមពលសម្រាប់ការទំនាក់ទំនង
  • Health Palace៖ ទិសឋាមពលសម្រាប់សុខភាព
  • Wealth Palace៖ ទិសឋាមពលសម្រាប់លុយកាក់ទ្រព្យធន

ប្រភេទរាសីស្របនឹងអាទិទេពប្រចាំវាសនា

វិធីប្រើឋាមពលក្នុងដួងរាសី

នៅពេលបានដឹងអំពីទិសឋាមពលប្រចាំវាសនា ឬសម្រាប់ផ្នែកណាមួយហើយ ចូរអង្គុយបែរខ្នងទៅកាន់ទិសនោះ ក្នុងឥរិយាបថសមរម្យ ហើយតាំងចិត្តអោយស្ងប់ ផ្ចង់អារម្មណ៍ និងសញ្ជឺងគិតលើអ្វីដែលអ្នកចង់បាន ដាក់ផែនការធ្វើកិច្ចការនោះ ហើយតាំងអារម្មណ៍ថា អ្នកកំពុងបានវា។

ការធ្វើសមាធិបែបឈីមិនតុនជែនេះ ជាការបញ្ជូនចំណង់របស់យើងតាមរយៈរំញោចដែនឋាមពលពីក្នុងរាងកាយ បញ្ជូនទៅកាន់លំហរអាកាស ដែលជាដែនឋាមពលរបស់ចក្រវាឡ។ ការប្រឹងប្រែងបញ្ចេញរំញោចលើអ្វីដែលចង់បានកាន់តែខ្លាំង វាកាន់តែឆាប់ដល់ចក្រវាឡហើយដែលក្នុងលំហរចក្រវាឡទាំងមូល មានគោលដៅដែលយើងចង់បាន។

ពេលដែលដែនឋាមពលចក្រវាឡទទួលបានរំញោចអំពីចំណង់ដែលយើងចង់បាន និងបានរកឃើញនូវអ្វីចំណង់របស់យើងដែលស្ថិតនៅក្នុងដែនដែលមនុស្សទូទៅអាចធ្វើទៅបានហើយ ចក្រវាឡនឹងបញ្ជូនវាមកអោយវិញ។

តែ អ្នកគប្បីប្រឹងប្រែងធ្វើការពាក់ព័ន្ធនឹងចំណង់នោះអោយអស់លទ្ធភាព ព្រោះបើអ្នកមិនប្រឹងប្រែងធ្វើកិច្ចការដើម្បីវាទេ វាហាក់ដូចជាអ្នកមិនបានត្រៀមលក្ខណៈក្នុងការទទួលយកនូវអ្វីដែលអ្នកចង់បាននោះឡើយ!

អ្នកត្រូវជឿជាក់លើសមត្ថភាពរបស់អ្នក និងកម្លាំងចក្រវាឡដែលមកចាំជួយអ្នក!