ជាត្រីវិស័យហុងស៊ុយភាសាខ្មែរដំបូងគេ

កូនកម្មវិធីមួយនេះ បានបង្កើតឡើង ដោយចងភ្ជាប់ទិសអង្សារជាមួយតារាសាស្ត្រប្រចាំឆ្នាំ ដែលវាផ្តល់ភាពងាយស្រួលដល់អ្នករៀន និងអនុវត្តហុងស៊ុយទាំងឡាយអាចយកទៅប្រើជាប្រយោជន៍បាន ដោយមិនចាំបាច់បារម្ភពីការភ្លេចភ្លាំងមិនចាំនូវអត្ថន័យនៃធាតុតារាសាស្ត្រ និងធាតុដែលត្រូវដាក់ប្រចាំឆ្នាំនៅតាមទិសនិមួយៗ។

បង្កើតឡើង៖ ២០២០

បរិមាណអ្នកទាញយក៖ ១០០០០+

ជំនាន់ទី៖ ៥.១.១

ប្រព័ន្ធដំណើរការ៖ Android OS

មុខងារសំខាន់ៗ

ត្រីវិស័យកំណត់ទិស

ជាត្រីវិស័យកំណត់ទិស អមជាមួយអង្សាររបស់ទិស ធាតុគោលរបស់ទិស តារាសាស្ត្រចរចូល ធាតុរបស់តារាសាស្ត្រចរចូល ឥទ្ធិពលរបស់តារាសាស្ត្រចរចូល ធាតុដែលគួរដាក់ប្រចាំឆ្នាំ និងការកំណត់ចំណាំផ្សេងៗ។

គន្លឹះបឋមនៃធាតុទាំង៥

នៅក្នុងហុងស៊ុយ គេបានបែកចែកធាតុចេញជា៥ ហើយវាជាធាតុគោលដែលគេយកទៅប្រើប្រាស់នៅស្ទើរគ្រប់ផ្នែកក្នុងបរិបទហុងស៊ុយ ឬបរមត្ថវិជ្ជាចិន។

បើមិនមានការយល់ដឹងអំពីមូលដ្ឋានធាតុទាំង៥ច្បាស់លាស់ទេ ការអនុវត្តបរមត្ថវិជ្ជាចិននឹងមិនរលូនស្រួលឡើយ។

ព្យាករណ៍រាសីប្រចាំឆ្នាំ

ផ្តល់ព័ត៌មានទូទៅអំពីកត្តារាសីប្រចាំឆ្នាំរបស់តួសត្វដែលមានក្នុងវេលាកំណើតរបស់បុគ្គលនិមួយ។ ក្នុងនោះ មានឆ្លុះបញ្ជាក់អំពីកត្តាការងាររកស៊ី លុយកាក់ ទំនាក់ទំនង សុខភាព និងដួងរាសីដែលអាចយកមកជួយសាម៉ីខ្លួនបាន។

ការពន្យល់បន្ថែមអំពីគោចរតារាសាស្ត្រប្រចាំឆ្នាំ

ដូចគ្នាទៅនឹងត្រីវិស័យដែរ តែនេះជាបណ្តុំអត្ថបទដែលអាចមើលម្តងបានគ្រប់ទិសទាំង៨។

បណ្ណាល័យហុងស៊ុយ

ជាផ្នែកមួយដែលភ្ជាប់ទៅកាន់បណ្ណាល័យហុងស៊ុយ ដោយមិនចាំបាច់បិទអេប។

បណ្ណាល័យហុងស៊ុយ គឺជាបណ្តុំមេរៀនសំខាន់ៗសម្រាប់ជាចំណេះដឹង និងគន្លឹះប្រើប្រាស់ហុងស៊ុយ និងវិជ្ជាដែលពាក់ព័ន្ធ។

បង្កើតតារាងប៉ាជឺបឋម

ជាកូនកម្មវិធីមួយដែលអាចអោយមិត្តអ្នកគាំទ្របង្កើតតារាងប៉ាជឺ ដើម្បីដឹងពីកត្តារាសីកម្រិតបឋមរបស់ខ្លួននិងក្រុមគ្រួសារ។ អេបនេះអាចអោយដឹងពីតួរាសីក្នុងតារាង ធាតុត្រូវការ ផ្កាយរាសី ឆ្នាំប្រឈម និងដំណើរវ័យចរ។

វាជាកិច្ចសហការជាមួយស្ថាប័នអន្តរជាតិ ក្នុងការរៀបចំដាក់អោយដំណើរការនៅក្នុងវេបសាយក៏ដូចជាអេបរបស់មេត្តាហ្វីនិច្ច។

ផ្កាយទិសដួងរាសី

ជាកូនកម្មវិធីមួយសម្រាប់គណនាផ្កាយទិសដួងរាសី(លេខគ័រជីវិត) ដែលអាចអោយដឹងពីទិសល្អណាខ្លះ ទិសមិនល្អណាខ្លះ។

 

វាជាកិច្ចសហការជាមួយស្ថាប័នអន្តរជាតិ ក្នុងការរៀបចំដាក់អោយដំណើរការនៅក្នុងវេបសាយក៏ដូចជាអេបរបស់មេត្តាហ្វីនិច្ច។

ផ្កាយប្រចាំផ្ទះ

ជាកូនកម្មវិធីមួយដែលអាចអោយមិត្តអ្នកគាំទ្របង្កើតបង្កើតតារាងផ្កាយប្រចាំផ្ទះ ឬទីតាំងណាមួយ។ វាជាការប្រើប្រាស់រូបមន្តតារាសាស្ត្រកម្រិតថ្នាក់មធ្យមឡើងទៅ។

 

វាជាកិច្ចសហការជាមួយស្ថាប័នអន្តរជាតិ ក្នុងការរៀបចំដាក់អោយដំណើរការនៅក្នុងវេបសាយក៏ដូចជាអេបរបស់មេត្តាហ្វីនិច្ច។

ប្រតិទិនវេលាល្អប្រចាំថ្ងៃ

ជាកូនកម្មវិធីមួយដែលអាចបង្ហាញអោយដឹងថា ថ្ងៃនេះជាថ្ងៃអ្វី ហើយមានឋាមពលយ៉ាងណាខ្លះ និងល្អសម្រាប់អ្នកណាខ្លះ។

 

វាជាកិច្ចសហការជាមួយស្ថាប័នអន្តរជាតិ ក្នុងការរៀបចំដាក់អោយដំណើរការនៅក្នុងវេបសាយក៏ដូចជាអេបរបស់មេត្តាហ្វីនិច្ច។

បង្កើតតារាងឈីមិនតុនជែបឋម

ជាកូនកម្មវិធីមួយដែលអាចអោយមិត្តអ្នកគាំទ្របង្កើតតារាងឈឺមិនតុនជែ ដើម្បីដឹងពីកត្តារាសីកម្រិតបឋមរបស់ខ្លួននិងក្រុមគ្រួសារ។ អេបនេះអាចអោយដឹងពីអាទិទេពប្រចាំជីវិត ផ្កាយ ទ្វា និងទិសរបស់អាទិទេពប្រចាំជីវិត។ វាក៏មានបញ្ចូលព័ត៌មានសង្ខេបអំពីទិសប្រចាំមុខរបរការងារ ទំនាក់ទំនង សុខភាព និងលុយកាក់ផងដែរ។

វាជាកិច្ចសហការជាមួយស្ថាប័នអន្តរជាតិ ក្នុងការរៀបចំដាក់អោយដំណើរការនៅក្នុងវេបសាយក៏ដូចជាអេបរបស់មេត្តាហ្វីនិច្ច។

អេបនេះហ្វ្រីតើ រួញរាធ្វើអ្វី?

ទាញយកអេបមកប្រើ ដើម្បីចេះរៀបចំផ្ទះដោយខ្លួនឯង